ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបម្រើពលរដ្ឋជាប្រចាំ ខុសពីក្រុមនយោបាយអគតិមួយចំនួន

FN៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយមូលដ្ឋានខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ ដែលបានយកអស់ កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាកមានអាសន្ន ពោលគឺខុសពីក្រុមអ្នកនយោបាយអគិតមួយចំនួន ដែលតែងតែធ្វើសកម្មភាពប្រឆាំង។ លោកថ្លែងបែបនេះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «សកម្មភាពរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា] ខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំផិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម ហើយទីបំផុតអំពើដ៏គួរឱ្យខ្មាស់អៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី»។ លោកបន្ថែមថា ប្រជាពលរដ្ឋយើងជិត ១៥លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង ០៦ លាននាក់រួចមកហើយ។ ក្នុងឱកាសនោះដែរ លោក … Continue reading ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបម្រើពលរដ្ឋជាប្រចាំ ខុសពីក្រុមនយោបាយអគតិមួយចំនួន